សម្តេចហេង សំរិនជួប​​​ពិភាក្សាការងារជាមួយ​​​​គណៈប្រតិភូវៀតណាម

Cambodia News

ដោយ៖ ហេង នាង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ សីហានេះ សម្តេចហេង សំរិន ប្រធានរដ្ឋសភាបានទទួលជួបសវនាការជាមួយគណៈប្រតិភូវៀតណាម មួយក្រុមនៅវិមានរដ្ឋសភា។ នៅក្នុងកិច្ចជំនួបនេះសម្តេចប្រធានរដ្ឋសភាបានថ្លែងគាំទ្រ និងជំរុញទំនាក់ទំនងមិត្តភាព នៃប្រទេស ទាំងពីរ ក៏ដូចជាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងការបើកទូលាយការវិនិយោគ ការផ្លាស់ប្តូរវិស័យពាណិជ្ជកម្ម ទេស ចរណ៍ និងវិស័យផ្សេងៗទៀត។

គណៈប្រតិភូវៀតណាម ដែលដឹកនាំដោយ លោក ង្វៀន ស្វីនភុក ប្រធានគណៈកម្មាធិការជាតិ ត្រួតពិនិត្យគ្រឿងញៀន អេដស៍ និងពេស្យាចារ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនាពេលកន្លងមកក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាព កម្ពុជា-វៀត ណាម។

ដោយឡែកនៅថ្ងៃទី២២ ដល់ថ្ងៃទី២៥ សីហា ២០១២ ខាងមុខនេះគណៈប្រតិភូកម្ពុជាមួយក្រុម នឹងធ្វើទស្សនកិច្ចចូលរួមខួបលើក ទី៤៥ នៃចំណងមិត្តភាពប្រទេសទាំងពីរ នៅទីក្រុងហូជីមិញ។ ជាមួយគ្នានោះដែរភាគីវៀតណាមក៏បានជំរុញឲ្យមានដំណើរការ បោះបង្គោលព្រំដែនគោកបានលឿន និងឆាប់រហ័សឲ្យចប់សព្វគ្រប់នៅឆ្នាំ២០១២នេះ៕

Related Articles

Back to top button
Close
Close