កម្ពុជានឹងកាត់បន្ថយថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែម

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ ឧសភា ២០១៩) ៖ ​ថ្លែងក្នុងសិក្ខាសាលាស្តីពី បរិយាកាសវិនិយោគនៅកម្ពុជានាព្រឹកថ្ងៃទី២៩ ខែឧសភានៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្ដងទៀត ថាចាប់ពីឆ្នាំក្រោយទៅថ្ងៃឈប់ សម្រាកបុណ្យ នៃទិវាប្រចាំឆ្នាំ ដែលមានរយៈពេល២៨ថ្ងៃ ក្នុងមួយឆ្នាំ ​ត្រូវបន្ថយមកត្រឹម២១ថ្ងៃវិញ នឹងដាក់ឲ្យអនុវត្តចាប់ពី ឆ្នាំ២០២០តទៅ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគ បរទេសបន្ថែមទៀត។

សម្តេចបញ្ជាក់ថា ការកាត់ថយចំនួន ថ្ងៃនេះឈប់សម្រាកនេះ ក៏ធ្វើឲ្យចំនួនថ្ងៃនៃការធ្វើការមានអត្រាកំណើនកើតឡើង០.៥% ដែលជាផ្នែកមួយសំខាន់ នៃកំណើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចក៏បានសម្តែងក្តីសង្ឃឹមថា កម្មករកម្មការិនីមន្ត្រី រាជការនឹងយោគយល់ចំពោះ ការសម្រេចនេះ។

សម្តេចក៏បានលើកឡើងទៀតថា ការកាត់ថយចំនួន ថ្ងៃនេះឈប់សម្រាកនេះ ក៏ធ្វើឲ្យចំនួនថ្ងៃនៃការធ្វើការមានអត្រាកំណើនកើតឡើង០.៥% ដែលជាផ្នែកមួយសំខាន់ នៃកំណើន ផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ សម្តេចក៏បានសម្តែងក្តីសង្ឃឹមថា កម្មករកម្មការិនីមន្ត្រី រាជការនឹងយោគយល់ចំពោះ ការសម្រេចនេះ៕

 

Related Articles

Back to top button
Close
Close