ករណី​វាយប្រហារ​ដោយ​កាំបិត​នៅ​ជប៉ុន​ ​២​នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស

សារព័ត៌មាន​ Cambodia News/

តូ​ក្យូ (២៨ ឧសភា ២០១៩) ៖ យ៉ាងហោចណាស់​មនុស្ស​១៦​នាក់​រួមទាំង​កុមារ​ផង​ដែរ ត្រូវបាន​រង​ការវាយប្រហារ​ដោយ​កាំបិត​នៅ​ជិត​នៅឧទ្យាន ​Kawasaki នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC នៅ​ព្រឹក​នេះ​។​

​វា​មិនទាន់​ច្បាស់​ថា​ អ្វីដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ទេ ​ប៉ុន្តែ​ត្រូវបាន​គេ​រាយការណ៍​ថា ការវាយប្រហារ​ដោយ​កាំបិទ​នេះ យ៉ាងហោចណាស់​មាន​កុមារ​ម្នាក់​ និង​មនុស្សពេញវ័យ​ម្នាក់​បាន​ស្លាប់​ ខណៈដែលជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួនផងដែរ។

​របាយការណ៍​ពី​ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយ​ការវាយប្រហារ​នេះ​គេ​បាន​រកឃើញ​កាំបិត​ពីរ​នៅ​កន្លែងកើតហេតុ​។ ​NHK បាន​បន្ថែមថា ​ជនសង្ស័យ​បាន​ចាក់​ខ្លួនឯង​មុនពេល​គាត់​ត្រូវបាន​ឃុំខ្លួន​៕

 

 

Related Articles

Back to top button
Close
Close