ព្រះរាជ​ពិធី​ច្រត់​ព្រះ​ន​ង្គ័​លៈ​ដំណាំ​កសិកម្ម​បី​មុខ​នឹង​ទទួលបាន​ផល​ល្អ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ ឧសភា ២០១៩) ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​៤​រោច ខែ​ពិសាខ ដើម្បី​ប្រកាសថា រដូវវស្សា បង្កបង្កើនផល ចាប់ផ្តើម​ហើយ​ ដោយ​នៅ​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើងនៅ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ព្រះ​រាជពិធី​ប្រចាំ​ឆ្នាំនេះ ក៏​ជាការ​ផ្សង​ប្រផ្នូល អំពី​ផលដំណាំ​កសិកម្ម នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ តាមរយៈ​ការបរិភោគ​អាហារ ៧​មុខ របស់​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ​មួយ​នឹម​។ អាហារ ៧​មុខ រួមមាន​៖ ស្មៅ ស្រូវ ពោត សណ្តែក ល្ង ទឹក និង​ស្រា​។​

​ក្រោយពី​បាន​លែង​គោ​ឧសភរាជ​ឲ្យ​បរិភោគអាហារ​៧​មុខ ដែល​ដាក់​លើ​ជើងពាន​នៅកណ្តាលវាល​ព្រះ​ស្រែ​មានដូចជា​ស្រូវ ល្ង ពោត ស​ណ្តែ​ក ទឹក និង​ស្រាស​នោះ ក្រុម​ព្រហ្ម​ព្រះរាជ​គ្រូ​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ផលដំណាំ​របស់​ប្រជាកសិករ​នឹងមាន​ភាពល្អប្រសើរ​ចំនួន​៣​មុខ គឺ​ស្រូវ ស​ណ្តែ​ក ពោត ។​ចំណែក​អាហារ​៤​មុខ​ទៀត ដូចជា ល្ង ស្មៅ ទឹក និង​ស្រា គោ​ឧសភរាជ​ពុំបាន​បរិភោគ​ឡើយ​។​ក្នុងនោះ​បរិភោគ​ស្រូវ​បាន​៨៥​ភាគរយ ពោត ៩០​ភាគរយ និង​ស​ណ្តែ​ក​បាន​៨០​ភាគរយ​៕​

 

Related Articles

Back to top button
Close
Close