រដូវវស្សាបានចាប់ផ្តើមចូលមកដល់សូមប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ឧសភា ២០១៩) ៖ រដូវវស្សាបានចាប់ផ្តើមមកដល់ ជាមួយនឹងការធ្លាក់ភ្លៀងរាយប៉ាយកាន់តែទូលំទូលាយ ចាប់ពីថ្ងៃទី២១ខែឧសភា ធ្វើឧ្យសីតុណ្ហភាពចុះមកនៅក្នុងរង្វង់ពី៣៣ទៅ៣៥អង្សាសេ តែបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់នៅតែមានឥទ្ធិពលខ្លាំង ត្រូវប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ បានជូនដំណឹងថា រដូវវស្សាបានចូលមកដល់ហើយតែបាតុភូតអែលនីណូ El Niño ដែលកើតមានតាំងពីដើមឆ្នាំមកនោះ នៅតែបន្តមានឥទ្ធិពល។
តាមការព្យាករដដែលបានបង្ហាញឲ្យឃើញទៀតថា ចាប់ពីថ្ងៃទី២១ដល់ថ្ងៃ២៥ខែឧសភា ជ្រលងសម្ពាធទាបនិងខ្យល់មូសុងនិរតី ចាប់ផ្តើមបង្កើមឥទ្ធិពលដែលជាហេតុធ្វើឲ្យមានភ្លៀងធ្លាក់កើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ និងរាយប៉ាយកាន់តែល្អប្រសើរជាងមុន៕