​ការ​​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខ​ណ្ឌ​ ចាប់ផ្តើមពី​ថ្ងៃនេះ ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៧ ឧសភា ២០១៩) ៖ គ​.​ជ​.​ប បានប្រកាសថា ចាប់​ពីថ្ងៃ​ទី​១៧​ឧសភា​​នេះ ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​  បាន​ចាប់ផ្ដើមហើយ​ ខណៈដែល​គណបក្ស​ភាគច្រើន​នឹងមិន​ហែ​ក្បួ​រ​ឃោសនា​ដូច​ការបោះឆ្នោត​ទូទៅ​នោះទេ ចំណែក​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត​គឺមាន​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ហង្ស ពុទ្ធា បាន​ថ្លែងថា គណបក្សនយោបាយ​ដែល​ចូលរួម​ការបោះឆ្នោតសុទ្ធតែ​បាន​ត្រៀមខ្លួន​ធ្វើការ​ឃោសនា​នៅ​ទីតាំង​របស់ខ្លួន រួចរាល់​ហើយ​ដែរ ដោយបាន​ជូនដំណឹង​ទៅកាន់​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​តាម​និតិ​វិធី ។

​គួ​រម្លឹកថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣​ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃទី​២៦​ឧសភា ឆ្នាំ​២០១៩​និង​មាន​គណបក្សនយោបាយ​​ចូលរួម​ចំនួន​៧​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​៕

 

 

 

Related Articles

Back to top button
Close
Close