​បុរស​ដែល​ឆេះ​រលាកពេញ​​ខ្លួន​ ​ទទួល​បាន​ថវិកា​​ឧបត្ថម្ភ១ម៉ឺន​ដុល្លារពី​សម្តេច​តេជោ​ ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៩ ឧសភា ២០១៩) ៖ ​ជនរងគ្រោះ​មាន ឈ្មោះ​ ​ឃុត​ ​សំណាង​ ​ដែល​ត្រូវ​បាន​ចាត់ទុកជា​វីរបុរស​បាន​ជួយសង្គ្រោះ​ក្មេងស្រី​មួយ​រូប​ ​គេច​ចេញពី​ការ​ផ្ទុះ​ហ្គាស​ឆេះ​ឡាន​ ​នៅ​ក្រុង​តាខ្មៅ​ ​បណ្តាល​ឱ្យ​គាត់​ត្រូវ​ឆេះ​រលាកភ្លើង​ពេញ​ខ្លួន​ ​ស្ទើរ​បាត់បង់ជីវិត បាន​ទទួលថវិកា​​ឧបត្ថម្ភ​ចំនួន​១ម៉ឺន​ដុល្លារ​ពី​​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​។

កាល​ពី​​ថ្ងៃទី៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​លោកស្រី​ ​ពេជ​ ​ចន្ទ​មុ​ន្នី​ ​ហ៊ុន​ម៉ា​ណែ​ត​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​ ​បាន​ចុះ​សួរសុខទុក្ខ​បុរស​រងគ្រោះ​ ​ព្រមទាំង​នាំ​យក​ថវិកា​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​​ចំនួន​១ម៉ឺន​ដុល្លារ​​ជូន​ជនរងគ្រោះ​ដោយ​ផ្ទាល់​។​

ដោយសារតែ​ទទួល​បាន​ព័ត៌មាន​ ​និង​ដោយ​ក្តី​អាណិតអាសូរ​ដល់​លោក​ ​ឃុត​ ​សំណាង​ ​ដែល​ជា​វីរ​បុស​ជួយសង្គ្រោះ​ក្មេងស្រី​ ​ទើប​​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​ចាត់​ឱ្យ​លោកស្រី​ ​ពេជ​ ​ចន្ទ​មុ​ន្នី​ ​ហ៊ុន​ម៉ា​ណែ​ត​ ​ចុះ​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់​ ​និង​នាំ​យក​ថវិកា​មក​ប្រគល់​ដល់​ជនរងគ្រោះ​។​ ​

ជនរងគ្រោះ​ឈ្មោះ​ ​ឃុត​ ​សំណាង​ ​មាន​អាយុ៥៣ឆ្នាំ​ ​នៅ​ភូមិ​កំពង់​សំបួរ​ ​ស្រុក​ឯកភ្នំ​ ​ខេត្តបាត់ដំបង​ ​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​ព​-​២​ ​(​អតីត​ពេទ្យ​យោធា​)​ ​ក្រុង​បាត់ដំបង​។​ កន្លងទៅ​ ​បើ​ទោះបីជា​ធ្លាប់​បាន​ទទួល​ជំនួយ​ជាបន្តបន្ទាប់​ក្តី​ ​ប៉ុន្តែ​ជនរងគ្រោះ​រូប​នេះ​ ​នៅតែ​ត្រូវការ​ជំនួយ​បន្ថែម​ ​ព្រោះតែ​របួស​រលាក​ខ្លាំង​ ​ខណៈ​ដែល​ជនរងគ្រោះ​ ​មិន​ចង់ឱ្យ​ក្រុម​គ្រួសារ​ជំពាក់បំណុល​ធនាគារ​ ​៕

 

Related Articles

Back to top button
Close
Close