អាកាសធាតុក្តៅខ្លាំងក្រសួងអប់រំសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (២៦ មេសា ២០១៩) ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ម្សិលមិញបានចេញសេចក្តីជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត ដោយសម្រេចកែសម្រួលម៉ោងសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជាពិសេសកុមារតូចៗ នៅរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង។

ក្រសួងអប់រំសម្រេចកែប្រែម៉ោងសិក្សា ដោយពេលព្រឹក ចូលរៀននៅម៉ោង៧ និង០០នាទី ចេញម៉ោង១០ និង៣០នាទី និងពេលរសៀល ចូលរៀនម៉ោង១ និង៣០​នាទីរសៀល ចេញម៉ោង៥ និង០០នាទីល្ងាច ដែលការកែសម្រួលនេះ អនុវត្តន៍រហូតដល់ផុតរដូវក្តៅ៕

 

Related Articles

Back to top button
Close
Close