ខឹងស្តីបន្ទោសរឿងដើរលេងច្រើន ទាញកាំបិទកាប់សម្លាប់ឪពុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មេសា ២០១៩) ៖ តាមផេកហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអោយដឹងថា ឪពុកបានស្តីបន្ទោសអោយកូនរឿងដើរលេងច្រើន ហើយដោយមានការតមាត់រវាងឪពុក នឹងកូន ចុះឡើងៗ ឪពុកទ្រាំមិនបាន ក៏បោកទូរស័ព្ទចោល ក្រោយមកកូនបានទាញកាំបិទកាប់ឪសម្លាប់ កាលពីម៉ោង៤ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩ នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា ជនបង្កឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ បានកាប់ឪពុកបង្កើតឈ្នោះ ឡេង សៅ អាយុ ៥០ ឆ្នាំ បណ្តាលឲ្យស្លាប់ នៅក្រោយផ្ទះរបស់ខ្លួន បន្ទាប់ពីកាប់ឪពុកខ្លួនឯងរួច បានរត់ឡើងលើផ្ទះ ដោយមានកាន់កាំបិត ពូថៅ ជាប់ខ្លួន ជាមួយចរិតកាចសាហាវ ។
បន្ទាប់ពីហេតុការណ៍នេះ សមត្ថកិច្ចធ្វើការទ្បោមព័ទ្ធជុំវិញផ្ទះ រួចជនបង្កទំនងដឹងខ្លួនខុស ក៏ចុះមកអុជធូប ហើយត្រូវបានឃាត់ខ្លួន យកមកកាន់អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕