សីតុណ្ហភាពនឹងឡើងដល់៤០អង្សាសេជាថ្មី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មេសា ២០១៩) ៖ ជ្រលងសម្ពាធទាបចុះភ្លៀងកក់ខែស្ទើរតែលែងមានស៊ីតុណ្ហភាពអតិបរមាបានកើនឡើងវិញលើសពី៤០ អង្សាសេនៅពេលខ្លះក្នុងរយៈពេលខ្លី។ ព្រមពេលជាមួយគ្នានេះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានកាន់តែច្រើននិងខ្លាំងជាងពេលមុនទៀត ស្ថានភាពនេះបានបង្កើនឥទ្ធិពលជាលំដាប់ក្នុងរង្វង់ជាងមួយខែទៀតទើបចុះខ្សោយវិញ ឯរដូវស្សានៅតែមកដល់យឺតជាងពេលធម្មតាពោលគឺដល់សប្តាហ៍ទីបីទើបមកដល់ យឺតជាងធម្មតាពីរសប្តាហ៍។
តាមការព្យាកររបស់ក្រសួងធនធានទឹកនិងឧតុនិយមផ្សាយនៅថ្ងៃទី១៨ខែមេសាបានអោយដឹងថា ជ្រលងសម្ពាធទាបដែលឥទ្ធិពលមកលើប្រទេសកម្ពុជាបង្កឱ្យមានភ្លៀងកក់ខែជាបន្តបន្ទាប់បានចុះខ្សោយទៅវិញចាប់ពីថ្ងៃទីថ្ងៃ១៩ដល់ថ្ងៃទី២៤ខែមេសាបណ្តារាជធានីខេត្តមួយចំនួនភ្លៀងកក់ខែចុះខ្សោយនិងអាចកន្លែងខ្លះស្ទើរតែគ្មានទាំស្រុង ព្រមពេលជាមួយគ្នាសីតុណ្ហភាពអតិបរិមាបន្តកើនឡើងពី៣៧ដល់៤០អង្សាសេ៕