សម្តេចតេជោ ហ៊ុន សែន សម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ មេសា ២០១៩) ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យដឹងថា សម្តេចសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង។
សូមរំលឹកថា កម្ពុជាគ្រោងនឹងជួលនាវាផលិតថាមពលអគ្គិសនីពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពលក្នុងពេលកម្ពុជាជួបការខ្វះខាតថាមពលអគ្គិសនីក្នុងរដូវក្តៅនេះ ដោយសារតែវារីអគ្គិសនីមិនអាចផលិតថាមពលបានបានគ្រប់តាមសមត្ថភាព។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ការដែលសម្តេចតេជោ សម្រេចមិនជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវានោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការ។ មួយវិញទៀតដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន៕