សាលារៀនជាង ១០០នៅម៉ាឡេស៊ី ត្រូវបិទទ្វាក្រោយ៥០០នាក់ចូលពេទ្យដោយសារសារធាតុគីមីពុល
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (១៤ មីនា ២០១៩ ) ៖ ក្រសួងអប់រំ កាលពីថ្ងៃពុធទី១៣ខែមីនា បានបញ្ជាឱ្យបិទសលារៀនទាំងអស់ចំនួន១១១នៅទីក្រុងPasir Gudang នៅក្នុងរដ្ឋនេះ នៅពេលដែលតំបន់មួយនៃទីក្រុងនេះ បានទទួលរងសារធាតុគីមីពុល ដែលបានបង្កផលប៉ះពាល់ដល់សាលារៀនទាំងនោះដែលនៅជិតទន្លSungai Kim Kim ។ នេះបើយោងតាមសារព័ត៌មាន The Star Online ។
ការចាក់ចោលសារធាតុគីមីពុលចូលទៅក្នុងទន្លេមួយ នៅភាគខាងត្បូងនៃរដ្ឋចូហ័រ(Johor) ប្រទេសម៉ាឡេស៊ីមួយសប្តាហ៍កន្លងទៅនេះ បានធ្វើឱ្យមនុស្ស៥០០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដោយការពិបាកដកដង្ហើមនិងជំងឺផ្លូវដង្ហើម ដោយរួមទាំងសិស្សរាប់សិបនាក់ផងដែរ។
លោក Maszlee Malik រដ្ឋមន្ត្រីអប់រំបាននិយាយថា” ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្ននិងព័ត៌មានពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងអប់រំបានសម្រេចបិទសាលារៀនចំនួន១១១នៅទីក្រុងPasir Gudang ចាប់ពីថ្ងៃពុធទី១៣ខែមីនា រហូតដល់ថ្ងៃដែលត្រូវបានជូនដំណឹងជាថ្មី ” ៕