សម្តេច ហ៊ុន សែន នឹង​ប្តឹង Facebook ដែល​ជេរប្រមាថ​សម្តេច​ទារ​សំណង​២​លាន​ដុល្លារ​

សារព័ត៌មាន​ Cambodia News/

ខេត្តកោះកុង (១៣ មីនា ២០១៩) ៖ ថ្លែង​​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កម្មករ​កម្មការិនីនៅ​ខេត្តកោះកុង ​នាព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច ហ៊ុន សែន បានប្រកាសថា សម្តេច នឹង​ពិភាក្សា​ជាមួយ​មេធាវី​របស់​សម្តេច ដើម្បី​ពិចារណា​ប្តឹង Facebook ដែល​ជេរប្រមាថ​សម្តេច ហើយ​ទារ​សំណង​មិនតិចជាង​២​លាន​ដុល្លារ​នោះទេ​។​

សម្តេច​បាន​បញ្ជាក់ថា សារ​ដែល​ជេរប្រមាថ​សម្តេច​តាម Facebook នោះមាន​មិនតិចជាង៣០​នោះទេ ហើយ​សម្តេច​នឹង​ប្តឹង​ទារ​សំណង ហើយ​ប្រាក់សំណង​នោះ​នឹង​យកទៅជួយ​កុមារកំព្រា៕

Related Articles

Back to top button
Close
Close