អាជ្ញាធរថៃចេញ​សេចក្ដី​ប្រកាសហាមឃាត់ការលក់គ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត

សារព៍ត៌មាន​ Cambodia News/

ថៃ (១២ មីនា ២០១៩) ៖ យោង​តាម​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​ឲ្យ​ដឹង​ថា ការ​ហាម​ឃាត់​គ្រឿង​ស្រវឹង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​សៅរ៍​ទី ១៦​នេះ​ពីម៉ោង ៦ល្ងាច​ដល់​៦ល្ងាច​ថ្ងៃ​អាទិត្យ​ទី ១៧​សប្ដាហ៍​នេះ។ សម្រាប់​សប្ដាហ៍​ក្រោយ ការ​ហាម​ឃាត់​នឹង​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​៦ល្ងាច​ថ្ងៃ​សៅរ៍​ទី ២៣​ដល់​ម៉ោង ៦ល្ងាច​ថ្ងៃ​អាទិត្យ​ក្រោយ​ប្រជាជន​នាំ​គ្នា​បោះ​ឆ្នោត​រួច។

ការ​ហាម​ឃាត់នេះ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ​កាន់​តែ​ខិត​ជិត​មក​ដល់ អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ចុង​សប្ដាហ៍​នេះ និង​សប្ដាហ៍​ក្រោយ។

គួរ​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​នៅ​ថៃ​ក្នុង​ឆ្នាំ ២០១៩​នេះ ត្រូវ​បាន​សម្រេច​យក​ថ្ងៃ​ទី ២៤​ខែ​មិនា​ក្រោយ​ការ​ពន្យារ​ពេល​បោះ​ឆ្នោត​ជា​ច្រើន​លើក​ច្រើន​សារ​ចាប់​តាំង​ពី​ឆ្នាំ ២០១៥មក៕

ប្រភព៖ Coconut

រូបតំណាង

Related Articles

Back to top button
Close
Close