សម្តេចតេជោ បញ្ជា​ឱ្យ​តាម​ចាប់​មេខ្លោង​គ្រឿងញៀន​នៅ​ក្លឹប​កម្សាន្ត Rock

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១១ មីនា ២០១៩) ៖ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចនៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា នេះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រីបាន​បញ្ជា​ឱ្យកម្លាំង​សមត្ថកិច្ច តាម​ស្វែងរក​មេខ្លោង​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ុ​ក​ឱ្យឃើញ ហើយ​ត្រូវ​ចាត់​វិធាន ការ​តាមច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ដោយ​មិន​លើកលែង​នោះឡើយ ។

​សម្តេច​សង្ឃឹមថា ក្រសួងមហាផ្ទៃ នឹង​បន្ត​ចាត់វិធានការ លើ​បញ្ហា​នេះ​បូក​ជាមួយការ​ដំណើរការ​ក្តី​របស់​តុលាការត្រូវតែ​ម៉ឺងម៉ាត់ ជាមួយនឹង​ការមិន​វិលត្រឡប់ នៃ​អំពើ​ពាលា​អាវ៉ាសែ សម្រាប់​កន្លែង​មួយ​នេះ ដែល​ត្រូវដាក់​ទោសទណ្ឌ​ឱ្យបាន​ធ្ងន់ធ្ងរ ហើយ​ស្វែងរក​ឱ្យដល់​ទីជម្រៅ នូវ​មេខ្លោង​របស់​វា​នៅ​កន្លែង​ណា ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ ២០១៩ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣១១ នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន ១៤​នាក់ ហើយ​ដកហូត​បាន​គ្រឿងញៀន​ជាង ៣៩ គីឡូក្រាម និង​សារធាតុ​ញៀន​ជា​ទឹក​៩​គីឡូ ២ ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១២ និង​កាំភ្លើងខ្លី១​ដើម៕

Related Articles

Back to top button
Close
Close