សម្តេចតេជោ អំពាវនាវឲ្យគ្រប់ក្រសួងស្ថាប័នបង្កើនអត្រាតែងតាំងនារីនៅក្នុងមុខតំណែងផ្សេងៗ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ មីនា ២០១៩) ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះ បានអំពាវនាវឲ្យបង្កើនការតែងតាំងតួនាទីជាស្ត្រី ឲ្យបានច្រើននៅតាមក្រសួងស្ថាប័ននានា។ សម្តេចបញ្ជាក់ថា អគ្គនាយករងយ៉ាងហោចហាស់៤ឬ៥នាក់ក៏គួរតែមានស្ត្រី១ម្នាក់ក្នុងចំណោមនោះដែរ ហើយមិនត្រូវតែងតាំងគ្រាន់តែបង្គ្រប់កិច្ចនោះទេ គឺផ្តល់ការងារឲ្យពួកគាត់ធ្វើផង។ ទន្ទឹមនោះសម្តេចក៏បានលើកឡើងថា ម្ចាស់អាជីវកម្មជាស្ត្រីនៅកម្ពុជាមានចំនួនជាង៦៥ភាគរយ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលស្ត្រីមានសមត្ថភាព។
សម្តេចនាយករដ្ឋមន្ត្រីថែមទាំងបានបញ្ជាក់ថា មេធាវីតេជោសែនបានត្រៀមរួចរាល់ហើយមាន ចំនួនប្រមាណ៦០នាក់ដើម្បីចេញដំណើរទៅដោះស្រាយបញ្ហាដល់ស្ត្រីក្រីក្រក្នុងទូទាំងប្រទេស ហើយបើពុំគ្រប់គ្រាន់ទេនោះ សម្តេចនឹងពិនិត្យលទ្ធភាពបន្ថែមទៀត ៕