សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ខ្មែរ​ដាច់ខាត​មិន​ឲ្យ​ចិន​ត្រួតត្រា​នោះទេ​

សារព័ត៌មាន​​ Cambodia News/

ខេត្តត្បូងឃ្មុំ (០១ មីនា ២០១៩) ៖ ​ថ្លែង​ជា​សាធារណៈ​កាលពី​ព្រឹក​មិញ​នៅ​ខេត្ត​ត្បូងឃ្មុំ សម្តេច ហ៊ុន សែន បានប្រកាស​ជំហរ ច្បាស់លាស់​ថា ខ្មែរ​ដាច់ខាត​មិន​ឲ្យ​ចិន​ត្រួតត្រា​នោះទេ ហើយ​ចិន​ក៏​មិន​មានបំណង​ត្រួតត្រា​ខ្មែរ​នោះដែរ។ សម្តេច​ថា នយោបាយ​ប្រទេស​ចិន​គឺ បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ការអភិវឌ្ឍន៍​មិនមែន​ចង់ទៅ​ត្រួត​ត្រ​ប្រទេស​ណាមួយ​នោះឡើយ​។​

​ទន្ទឹម​នោះ​សម្តេច​ក៏បាន​ប្រកាស​ជាថ្មី​ថា យើង​មិន​គាំទ្រ​ចំពោះ​ការប្រកាស​ឯករាជ្យ​រប​ស់កោះ​តៃវ៉ាន់ ហើយ​ជំហរ​មិន​គាំទ្រ នោះ​គឺ​តាំងពី​ជាង​២០​ឆ្នាំមុន​ឯណោះ ។ សម្តេច​ថា រដ្ឋាភិបាល​ចិន​ក៏បាន​ស្គាល់​យ៉ាងច្បាស់​អំពី​គោលនយោបាយ​របស់​សម្តេច​គឺ​ប្រកាន់ គោលនយោបាយ​ចិន​តែមួយ ។ ប៉ុន្តែ​កម្ពុជា​ក៏​មិន​បិទ​ការវិនិយោគ​របស់​កោះ​តៃវ៉ាន់​នោះដែរ ៕

Related Articles

Back to top button
Close
Close