សម្តេច​តេ​ជោ​ ៖ ​​ការ​ជួបគ្នា​រវាង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​វប្បធម៌​សន្ទនា​​ក្រោយ​ការបោះឆ្នោត

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៨ កុម្ភៈ ២០១៩) ​៖ សម្តេច​តេ​ជោ​ ហ៊ុន សែន ​មាន​ប្រសាសន៍ថា​ការ​ជួបគ្នា​រវាង​សម្តេច​ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់​ជា​វប្បធម៌​សន្ទនា​ វប្បធម៌​ក្រោយ​ការ​បោះឆ្នោត​ និង​ជា​វប្បធម៌ ​នៃ​ក្តី​ស្រឡាញ់​។

សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​មានប្រសាសន៍​ ក្នុង​កិច្ច​​ដឹក​នាំ​ប្រជុំ​ក្រុមប្រឹក្សា​ពិគ្រោះ​ នឹង​ផ្តល់យោបល់​ នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ទី​២៨ ខែកុម្ភៈ​ឆ្នាំ​២០១៩ នេះ ដើម្បី​ពិនិត្យ​ទៅលើ​សមិទ្ធផល​ការងារ ​ក៏ដូចជា​បញ្ហា​ប្រឈម​ មួយចំនួន​ដែល​បានកើត​មាន​ក្នុង​រយៈ ពេល៦​ខែ​កន្លងមកនេះ ។

ក្រោយ​ជំនួប​នេះ​ ក៏​មានការ​ហូបបាយ​ជាមួយគ្នា​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​បណ្តា​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ ​ដោយ​សម្តេច​ចាត់ទុកថា​ នេះ​ជា​ឱកាស​សម្រាប់​ការ​ស្គាល់គ្នា​ឲ្យ​បាន​ច្បាស់ ​ដែលជា​វប្បធម៌​សន្ទនា​វប្បធម៌​ក្រោយ​ការ​បោះឆ្នោត និង ជា​វប្បធម៌ ​នៃ​ក្តី​ស្រឡាញ់ ​ពួកយើង​គ្រាន់តែ​ប្រកួតប្រជែង​គ្នា​លើ​គោលនយោបាយ​តែប៉ុណ្ណោះ ​នៅពេល​បោះឆ្នោត​ ប៉ុន្តែ​គណបក្ស​នីមួយៗ​ពុំបាន​ចាត់ទុក​ គ្នា​ធ្វើជា​សត្រូវ​នោះទេ​។​

សម្តេច​តេ​ជោ​ បាន​បន្តថា​ សូម​ផ្ដោត​ការយកចិត្តទុកដាក់​ថា​ កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​នេះ​ គឺមាន​លក្ខណៈ​មិន​ខុសគ្នា​ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នោះទេ ​យើង​បាន​ភ្ជាប់​វីដេអូ Conference ​ទៅតាម​បណ្តា​ខេត្ត​អង្គភាព​កងទ័ព​នៅ​ទូទាំង​ប្រទេស​ហើយ​ដែល​ពួកគេ​អាច​នឹង​ស្ដាប់​បាន​នូវ ​សំឡេង​​របស់​សមាជិក​សមាជិកា​ទាំង​អស់នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​ និង ​ផ្តលយោបល់ ៕

 

Related Articles

Back to top button
Close
Close