សម្តេចហ៊ុន សែនជំរុញ​ឲ្យពលរដ្ឋនាំគ្នាទៅ​ចុះឈ្មោះបោះឆ្នោត

ដោយ សយ ដុល្លា

នាឱកាសចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ បៀល ប្រាយ កាលពីព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ២០១២ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាជំរុញឲ្យ ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោតទាំង អស់នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានាដើមខែកញ្ញាខាងមុខនេះ។

សម្តេចបានមានប្រសាសន៍ថា យើងមិនត្រូវបន្ទោស គ..ប បើយើងខ្លួនឯង សូម្បីតែឈ្មោះបោះឆ្នោតក៏មិនទៅ មើលដែរនោះ។ សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមគ្នាទៅបោះឆ្នោតដើម្បីលើកស្ទួយលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ដោយទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតាមកាលកំណត់។ ក្នុងអំឡុងពិនិត្យបញ្ជីឈ្មោះ បោះឆ្នោតក្រុមយុវជនស្ម័គ្រចិត្តដែល ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ សម្តេចអនុញ្ញាតឲ្យឈប់សម្រាកបន្ថែម មួយថ្ងៃទៀត ពោលគឺ ឈប់សម្រាក បានរហូតដល់ទៅ៦ថ្ងៃ។

សម្តេចក៏បានបន្ថែមទៀតថាគ្រប់ប្រជាពលរដ្ឋកម្ពុជា ដែល គ្រប់អាយុបោះឆ្នោត នាំគ្នាទៅចុះបញ្ជីឈ្មោះបោះ ឆ្នោត ជាពិសេស កម្មករ កម្មការនីឬអ្នកដែលនៅខេត្តឆ្ងាយៗ មិនចាំបាច់ធ្វើដំណើរទៅខេត្តវិញនោះទេគឺ ចុះឈ្មោះបោះ ឆ្នោតនៅភ្នំពេញតែម្តង ហើយតែមួយកន្លែងបានហើយ កុំទៅចុះ ច្រើនកន្លែង នាំឲ្យមានឈ្មោះស្ទួនគ្នា។

គួបញ្ជាក់ផងដែរថាប្រទេសកម្ពុជានិងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៥នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ 

Related Articles

Back to top button
Close
Close