មនុស្សជាង២០០នាក់ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅរ៉ក់ ត្រូវបានធ្វើការអប់រំ និងត្រឡប់ទៅផ្ទះវិញហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ កុម្ភៈ ២០១៩) ៖ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រភពព័ត៌មានពីប៉ូលិសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មនុស្សជាង២០០នាក់ ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) ត្រូវបានធ្វើកិច្ចសន្យាអប់រំឲ្យត្រឡប់ទៅផ្ទះវិញហើយ ។
ដោយឡែកជនពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននិងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ត ដើម្បីអនុវត្តតាមនីតិវិធី។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ពុំទាន់អាចទំនាក់ទំនងសុំការបញ្ជាក់បន្ថែមពីលោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បាននៅឡើយទេ៕