Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវជនអនាមិក Hack ហើយ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២៥ ខែកុម្ភៈ២០១៩) ៖ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវជនអនាមិក Hack ហើយ នៅវេលាម៉ោងជិត១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេលួចចូល ហើយលុបទិន្នន័យជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការចូល Hack នេះដល់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Fresh News។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ត្រូវបានជនអនាមិកចូលទៅលុបទិន្នន័យជាបន្តបន្ទាប់៕