ក្រសួង​ព័ត៌មាន​គ្រោង​បង្កើត​ទូរទស្សន៍៣ ​ឬ​៤ប៉ុស្ដិ៍​បន្ថែម​ទៀត​ សម្រា​ប់​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ជាតិ​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (០៣ មករា ២០១៩) ៖ ​ ក្នុងបទសម្ភាសន៍ជាមួយ​ទីភ្នាក់​ងារសារព័ត៌មានកម្ពុជា AKP និងវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី០២ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម​  ខៀវ កាញារីទ្ធបានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មានគ្រោងនឹងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់​ជាតិបន្ថែមលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។

ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​​បញ្ជាក់​ថា ទូរទស្សន៍​ដែល​គ្រោងនឹង​បង្កើត​បន្ថែម​នោះ​ គឺ​សម្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP និង​វិទ្យុជាតិ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ស្ថាប័ន​ទាំងពីរ មានតែ​ការ​ផ្សព្វផ្សាយ​តាម​វិបសាយ និង​រលកធាតុ​អាកាស​ជា​សំឡេង​តែ​ប៉ុណ្ណោះ។

​ឯកឧត្តមរដ្ឋ​មន្រ្ដី បាន​លើកឡើង​ថា សម្រាប់​ការងារ​ជា​អាទិភាព​បច្ចុប្បន្ន ស្ថាប័ន​ជាតិ​ទាំងពីរ​ត្រូវ​បណ្តុះ បណ្តាល​មន្ត្រី ឱ្យមាន​សមត្ថភាព​ខាង​ជំនាញ​គ្រប់គ្រង​បច្ចេកទេស អ្នកសរសេរ​វិចារណកថា បទ​អត្ថាធិប្បាយ និង​អ្នកវិភាគ​ព័ត៌មាន​ស៊ីជម្រៅ​ជាមុន​សិន ដើម្បី​ធ្វើឱ្យ​ទស្សនិកជន ​និង​ប្រិយមិត្ត​ងាកមក​គាំទ្រ​ស្តាប់ និង​ទស្សនា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ជាតិឱ្យ​កាន់តែ​ច្រើន និងមាន​ការ​ប្រកួត​ប្រជែង​ខ្ពស់៕

 

Related Articles

Back to top button
Close
Close