ការលេងតុងទីនបានវាយលុកទៅដល់ក្រុមសិស្សនិស្សិត
ដោយ៖ ហេង នាង
ភ្នំពេញ៖ កញ្ញា គន្ធា ជានិស្សិតទើបចាប់ផ្តើមលេង តុងទីនរយៈពេលពីរខែបានឲ្យដឹងថា «ក្រុមតុងទីនរបស់ខ្ញុំ មានសមាជិក៩នាក់ ហើយ១ក្បាលស្មើនឹង ៣០ដុល្លារ ក្នុងមួយ ខែដេញថ្លៃម្តង សមាជិកម្នាក់ៗត្រូវ ដាក់ ការយ៉ាងតិច១០ភាគរយឡើង បើអ្នកណា ឲ្យការប្រាក់ខ្ពស់ អ្នកនោះនឹងឈ្នះការ ដេញថ្លៃនោះ»។កញ្ញាបានបន្តថា «មូលហេតុដែលពួកខ្ញុំនាំគ្នាលេងតុងទីនគឺ ដោយសារតែពួកខ្ញុំចង់សន្សំលុយ ព្រោះ បើពួកខ្ញុំយកលុយបន្តិចបន្តួចនេះទៅដាក់ នៅធនាគារ វាចំណេញបានការប្រាក់តិច ដូច្នេះទើបពួក ខ្ញុំនាំគ្នាលេងតុងទីនព្រោះអាចចំណេញបានរហូតដល់ទៅ១០ភាគរយក្នុងមួយខែ»។
ក្នុងការលេងតុងទីននេញគឺពួកគេទុកចិត្តគ្នាទៅវិញទៅមកម្យ៉ាងវិញទៀតពួកគេទាំងអស់គ្នា កំពុង រៀនឆ្នាំទី៣ជាមួយគ្នាដូច្នេះបើសិនជាមានអ្នកណារត់លុះត្រាតែពួកគេត្រូវបោះបង់ចោល បរិញ្ញាបត្រ យ៉ាងណាមិញកញ្ញា គន្ធា បានទទួលស្គាល់ថា «សព្វថ្ងៃនេះអ្នកដែលបោកប្រាស់ក្នុងការលេងតុងទីន ពិតជាមានចំនួនច្រើនមែន ប៉ុន្ដែសមាជិកដែលលេងជាមួយខ្ញុំនេះគឺសុទ្ធតែជាមិត្តដែល គួរឲ្យទុកចិត្ដ »៕