រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ហេតុអ្វីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ មិនចេញមុខបកស្រាយរឿងតម្លៃផ្ទះសំណាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ វិច្ឆិកា ២០១៨) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២៧ ខែ វិច្ឆិកា នេះថា “ឃើញគេឈ្លោះគ្នារឿងតម្លៃផ្ទះសំណាក់ នៅក្រុងកំពង់សោម ហេតុអីខាងមន្ទីរទេសចរណ៍ មិននិយាយអីបកស្រាយ សោះអញ្ចឹង”។
ឯកឧត្តម រដ្ឋមន្រ្តី លើកឡើងបែបនេះ ក្រោយពីសាធារណជន ភ្ញៀវទេសចរ ក្រុមអាជីវករ និងតារាកំប្លែង នាង ខ្ញុង បានប៉ះសម្ដីគ្នា និងធ្វើការរិះគន់គ្នាទៅវិញទៅមក ជុំវិញបញ្ហាតម្លៃផ្ទះសំណាក់ នៅខេត្តព្រះសីហនុ។
សូមរំលឹកថា ប្រតិកម្មនានា បានធ្លាក់មកជាបន្តបន្ទាប់ ក្រោយពីតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង នៅពេលថ្មីៗនេះបានបង្ហោះ នូវវីដេអូមួយរៀបរាប់ និងចោទប្រកាន់ថា ផ្ទះសំណាក់ មានតម្លៃថ្លៃហួស៕