ជន​រង​គ្រោះ​ដំបូង​គេ​បំផុត​នៅ​កម្ពុជា ​ដែល​កើត​ជំងឺ​ផ្តាសាយ​ជ្រូក ​(H1N1) បាន​ទទួលមរ​ណៈ​ភាព

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៤ កុម្ភៈ ២០១៦) ៖ បុរស ដែលបានកើតជំងឺផ្តាសាយជ្រូក (H1N1) ដំបូងគេបំផុត នៅប្រទេសកម្ពុជា បាន​ទទួល​មរណ​ភាព ហើយនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។ ជនរងគ្រោះមានឈ្មោះ ឃុន ណូ ជា​បុគ្គ​លិក​ទូរទស្សន៍ CTN និង MYTV ហើយលោកត្រូវបានរកឃើញថា មានផ្ទុកជំងឺផ្តាសាយជ្រូក កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ។

លោក ឃុន ណូ ត្រូវបានគ្រូពេទ្យដាក់អោយ សម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដោយមានការឃ្លាំមើល ជា​ប្រចាំ​ពី​សំណាក់​គ្រូពេទ្យ និងមន្ត្រីអង្គការសុខភាពពិភពលោក។ មរណៈភាពរបស់លោក ឃុន ណូ បានធ្វើអោយគ្រួសាររបស់លោក មាន​ទុក្ខ​ក្រៀម​ក្រំយ៉ាងខ្លាំង ដោយសារតែភរិយារបស់លោក កំពុងតែមានផ្ទៃពោះ ហើយជិតគ្រប់ខែទៀតផង៕

រូបភាព ពីហ្វេសប៊ុក
រូបភាព ពីហ្វេសប៊ុក

Related Articles

Back to top button
Close
Close