កម្មការិនីរោងចក្រអឹម វ៉េ ខេត្តកំពង់ឆ្នាំង៣៦នាក់ដួលសន្លប់ជាថ្មីម្តងទៀត
ដោយ៖ ហេង នាង
Cambodia News
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១២នេះ កម្មករកម្មការិនីរោងចក្រ អឹម វ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចិក្សា សង្កាត់ កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងបានដួលសន្លប់ទៀតហើយ ។
ប្រភពពីកម្មករកម្មការិនីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ សីហា ២០១២ម៉ោង ៩កន្លះ មានកម្មការិនីម្នាក់ ដែលបម្រើការងារនៅ អាគាលេខ៩ បានចូលទៅក្នុងបន្ទប់ទឹក មិនដឹងមានមូលហេតុអ្វី ស្រាប់តែចេញមកវិញ ដួលសន្លប់តែម្ដង ហើយអ្នកផ្សេងទៀត ឃើញ ក៏ដួលសន្លប់តៗគ្នាទៅ។
កម្មករកម្មការនីដែលដួលសន្លាប់ទាំងនោះត្រូវបានរថយន្ដសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ខេត្ដកំពង់ឆ្នាំង និងរថយន្ដសង្គ្រោះ របស់ស្នងការដ្ឋាននគរបាលខេត្តដឹកយកទៅជួយង្គ្រោះនៅមន្ទីរពេទ្យខេត្ដ។ នៅក្នុងមន្ទីរពេទ្យគ្រូពេទ្យបានឲ្យដឹងថា កម្មករ កម្មការិនី ដែលដួលសន្លប់ ហើយដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ មានចំនួន ៣៦ នាក់៕