សម្តេចតេជោ៖ ទោះបីបំពេញបេសកកម្មនៅក្រៅប្រទេសតែតែងតែនឹកដល់បងប្អូនកូនក្មួយគ្រប់ទីកន្លែងទាំងអស់
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១៣ វិច្ឆិកា ២០១៨) ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ មុនពេលចាកចេញពីប្រទេសកម្ពុជាទៅ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេស សិង្ហបុរីរយៈពេល៣ថ្ងៃ សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហោះសារតាមរយៈហ្វេសបុកថា «ថ្ងៃនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេសសិង្ហបុរីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយគ្រប់ទីកន្លែងទាំងអស់»។
ជាមួយគ្នានោះសម្តេចបានជូនពរ ដល់បងប្អូនជនរួមជាតិ មាន សុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារកុំបីខាន។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ «ភាពរឹងមាំ និង នវានុវត្តន៍របស់អាស៊ាន»។ កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕