មុនការបោះឆ្នោតអាមេរិក លោកអូបាម៉ា និងហ៊ីលឡារីគ្លីនក្លាយជាគោលដៅនៃការបំផ្ទុះគ្រាប់បែក

សារព័ត៌មាន​ Cambodia News/

អាមេរិក (២៥ តុលា ២០១៨) ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន និង​សមាជិក​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត រួមនឹងទីស្នាក់ការ CNN បាន​ក្លាយជាគោលដៅ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក ដែល​មន្រ្តី​ក្រុង New York បាន​ចាត់ទុក​សកម្មភាព​ទាំងនោះ​ជា​ភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។

FBI បានអះអាងថា យ៉ាងហោចណាស់កញ្ចប់​សង្ស័យ​ចំនួន៥ ត្រូវ​បានស្ទាក់​ចាប់​បាន​មុន​ពេល​បញ្ចូន​ដល់​គោលដៅ​ជាច្រើន ដែលរួមមាន​ទាំង​លោក Eric Holder អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌អាមេរិក និង​លោក John Brennan អតីត​ភ្នាក់ងារ​ស៊ើបការណ៍ CIA ប៉ុន្តែពុំមាន​កញ្ចប់​ណាមួយ​បាន​ផ្ទុះ​នោះ​ទេ ហើយ​ក៏​ពុំ​មាន​នរណា​រង​របួស​នោះ​ដែរ។

ពេល​នេះពុំទាន់​មាន​ក្រុម​ណាមួយ​ចេញ​ប្រកាស​ទទួល​ខុសត្រូវ​លើ​ករណី​នេះ​នៅ​ឡើយទេ។ ប៉ុន្ដែ​ព័ត៌មាន​នៃ​ការ​គំរាមកំហែង​នេះ បាន​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​អាមេរិក មុន​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕

 

 

Related Articles

Back to top button
Close
Close