ស្ទះចរាចរណ៍រាល់ថ្ងៃអាចបង្កអោយមានបញ្ហាដល់សុខភាពអ្នកធ្វើដំណើរ
សារព័ត៌មាន Cambodia News/
សុខភាព (២៥ តុលា ២០១៨) ៖ តាមការសិក្សាមួយរបស់នាយកដ្ឋានសុខភាពសាធារណៈនៃរដ្ឋញ៉ូយក សហរដ្ឋអាមេរិក បានវាយតម្លៃទៅលើផលប៉ះពាល់សុខភាពសាធារណៈពីបញ្ហាកកស្ទះចរាចរណ៍បានរកឃើញថាការកកស្ទះចារាចរណ៍បណ្តាលឲ្យមានការបញ្ចេញឧស្ម័នច្រើនពីយានយន្តបំពុលបរិយាកាស ហើយឧស្ម័នទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ។
បញ្ហាកកស្ទះចរាចរណ៍អាចធ្វើឲ្យអ្នកធ្វើដំណើរមានអារម្មណ៍ធុញថប់ មួម៉ៅ ដែលអាចបង្កឲ្យមានហានិភ័យខ្ពស់ចំពោះការឡើងសម្ពាធឈាម បណ្តាលអោយប៉ះពាល់ដល់សុខភាព ហើយជំងឺដែលកើតចេញពីការបំពុលបរិយាកាសដោយសារផ្សែងយានយន្តនេះ ភាគច្រើនជាជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺហឺត និងជំងឺផ្លូវដង្ហើមផ្សេងទៀត៕