សម្ដេចតេជោ ៖ តើអ្នកណាស្របច្បាប់ទៅវិញ បើនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនស្របច្បាប់

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ ( ២៤ តុលា ២០១៨) ៖ ក្នុងឱកាសពិធីអញ្ជើញ សំណេះសំណាល ជាមួយសហគមន៍ខ្មែរ រស់នៅទ្វីបអឺរ៉ុប នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការងឿងឆ្ងល់ ចំពោះក្រុមប្រឆាំង ដែលចោទរាជរដ្ឋាភិបាលកម្ពុជា មិនស្របច្បាប់ ខណៈបណ្តាមេដឹកនាំ នៃប្រទេសអាស៊ី-អឺរ៉ុប ទាំង​អស់ បានឯកភាពគ្នា ក្នុងការផ្តល់ឲ្យកម្ពុជា ធ្វើជា​ម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូល អាស៊ីអឺរ៉ុប​លើក​ទី១៣ ក្នុងឆ្នាំ២០២០ ខាងមុខ បន្តពីប្រទេសប៊ែលហ្សិក ។

សម្ដេចតេជោ ហ៊ុន សែន បន្ត​ថា “ការធ្វើបេសកកម្មរបស់ខ្ញុំអាចចាត់ទុកថា សុទ្ធតែចំបេះដូងនៃបញ្ហា នៃចំណុចពិភពលោក ដែលមនុស្សមួយចំនួន គេថារដ្ឋាភិបាលមិនស្របច្បាប់ ខ្ញុំមិនយល់! ពាក្យដែលថារដ្ឋាភិបាលមិនស្របច្បាប់នោះ! ចឹងបើថានាយករដ្ឋមន្រ្តី ហ៊ុន សែន មិនស្របច្បាប់! តើអ្នកណាស្របច្បាប់ទៅវិញ! រឿងវានៅកន្លែងហ្នឹង”៕

Related Articles

Back to top button
Close
Close