ធនាគារជាតិរំឭកកុំឲ្យចាញ់បោកអ្នកផ្តល់កម្ចីក្រៅផ្លូវការ

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (៣ តុលា ២០១៨) ៖ ធនាគារជាតិកម្ពុជាបានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះសេវាផ្តល់កម្ចីក្រៅផ្លូវការ ដែលកំពុងផ្សព្វផ្សាយទាក់ទាញអតិថិជនតាមរយៈផ្ញើសារលើបណ្តាញទូរសព្ទ។​

តាមលិខិតរបស់ធនាគារជាតិចេញផ្សាយនៅថ្ងៃនេះ បានលើកឡើងថា នាពេលថ្មីៗនេះ មានការផ្ញើសារទាក់ទងក្នុងប្រព័ន្ធទូរសព្ទ ឃោសនាផ្តល់ប្រាក់កម្ចីរហ័យដោយមិនចាំបាច់មានឯកសារឬ ទ្រព្យធានា។

ធនាគារជាតិចាត់ទុកក្រុមទាំងនេះថា កំពុងតែធ្វើសកម្មភាពខុសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដោយថា ក្រុមហ៊ុនឬធនាគារទាំងនោះមិនបានទទួលសិទ្ធិអនុញ្ញាតពីធនាគារជាតិនោះទេ។​

ធនាគាររំឭកឲ្យសាធារណជនប្រុងប្រយ័ត្នកុំឲ្យចាញ់បោកក្រុមចងការប្រាក់ទាំងនេះ ប៉ុន្តែធនាគារមិនបានបញ្ជាក់ថា តើការចាញ់បោកក្រោមរូបភាពយ៉ាងណាខ្លះនោះទេ៕

ធនាគារជាតិ​នៃ​កម្ពុជា​ (រូបថតពី​ហ្វេស​ប៊ុក​ធនាគារជាតិ)

Related Articles

Back to top button
Close
Close