សម្តេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩ នៅវត្ដចំពុះក្អែក
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៣ តុលា ២០១៨) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្ដមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីប្រពៃណីជាតិនេះ តាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន៕