ស្លាប់​៦​នាក់ និង​របួស​១៤​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៨ ធ្នូ ២០១៧) ៖ នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​ម្សិលមិញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១០​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​, របួសស្រាល​៧​នាក់ និង​របួសធ្ងន់​៧​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​តូច​៥​គ្រឿង​, រថយន្ដ​ធុន​ធំ​១​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ និង​ប្រជែង​៕ ប្រភព​ពី​៖ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​

 

Related Articles

Back to top button
Close
Close