ពលរដ្ឋខ្មែរ៣៨នាក់ត្រូវបានថៃបាញ់សម្លាប់និង ១៩៤នាក់ទៀតចាប់ដាក់គុក
ដោយ៖ ហេង នាង
Cambodia News
យោងតាមរបាយការណ៏របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងខែ សីហា នេះឲ្យដឹងថាគ្រាន់តែរយៈពេល៦ខែ ប៉ុណ្ណោះ ដោយគិតចាប់ពីខែ មករា ដល់ ខែ មិថុនាកន្លងទៅនេះ មានពលរដ្ឋខ្មែរ៣៨នាក់ហើយ ត្រូវបានថៃ បាញ់សម្លាប់ និង ១៩៤ នាក់ទៀតចាប់ដាក់គុក ។
របាយការណ៏នោះបានបញ្ជាក់ទៀតថា អ្នកដែលត្រូវបានបាញ់សម្លាប់ទាំងនោះ ភាគច្រើនជាអ្នកលួចឆ្លងដែនចូលកាប់ឈើក្នុងដីថៃដោយខុសច្បាប់ ។ ក្នុងនោះមាន១០នាក់រងរបួស និង ម្នាក់បាត់ខ្លួន ហើយ ៦៨.៧០០នាក់ត្រូវបានបញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ ៕