យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ចំកណ្ដាលព្រៃនៅកោះស្តេច

សារព័ត៌មាន​ Cambodia News/

កោះកុង (១៧ មករា ២០២០) ៖ យន្តហោះដ្រូនខ្នាតធំមួយគ្រឿងបានធ្លាក់ នៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងហ៊ុំព័ន្ធកន្លែងកើតហេតុដើម្បីរង់ចាំបញ្ជាពីថ្នាក់លើសម្រេច។

យោងតាមរបាយកការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា យន្តហោះដ្រូនខ្នាតធំមួយនេះ ពណ៌ស លេខសម្គាល់ ១៧០១០០២ មានប្រវែងបណ្តោយ ៥ម៉ែត្រ និងទទឹងស្លាបប្រវែង ៩,៧០ម៉ែត្រ។ ហើយសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវអំពីប្រភពយន្តហោះដ្រូននេះមកពីខាងណា៕

 

 

Related Articles

Back to top button
Close
Close