រដ្ឋាភិបាលអូស្រ្តាលីបារម្ភអំពីជោគវាសនារបស់អ្នកស្វែងរកសិទ្ធិជ្រកកោន៦៧នាក់
រដ្ឋាភិបាលអូស្រ្តាលី និយាយថា ខ្លួនមានការ បារម្ភយ៉ាងខ្លាំងអំពីជោគវាសនារបស់មនុស្ស ៦៧នាក់ នៅលើកាណូតរបស់ អ្នកស្វែងរកសិទ្ធិជ្រកកោនមួយគ្រឿង ដែលបានបាត់ដំណឹងនៅពេល៦សប្តាហ៍ កន្លងទៅនេះ។
លោក Jason Clare រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអូស្ត្រាលី និយាយថា មន្រ្តីគយ បានឆែកពិនិត្យរបាយការណ៍ ដែលថាកាណូត នោះ មិនបានទៅដល់ប្រទេសអូស្រ្តាលីទេ។
លោកថា ពុំមានកំណត់ត្រាណាមួយស្តីអំពីមនុស្សទាំងនោះបានទៅដល់ប្រទេសអូស្រ្តាលីឡើយ៕ (Radio Australia)