លោក គឹម សុខត្រូវ​បាន​តុលាការ​ចេញដីកាបង្គាប់ឲ្យ​ចាប់ និង ឃុំខ្លួន​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (១៨ កញ្ញា ២០១៨) ៖ ​លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឲ្យចាប់​ខ្លួន​ ខណៈដែលដីកានេះបាន​ចុះ​ហត្ថលេខាដោយ​ លោក លាង សំណាត់ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែ​​កញ្ញា ឆ្នាំ​២០១៨ និង​ទើបតែ​ដល់​ដៃ​អ្នក​កាសែត​នៅថ្ងៃទី​១៧កញ្ញា​នេះ។

ការ​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​លោក គឹម សុខ មិនបាន​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ពី​ដំណើរ​រឿង “បរិហាកេរ្ត៍​ជា​សាធារណៈ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទ៍” ប្រព្រឹត្តនៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

 

Related Articles

Back to top button
Close
Close