សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ
Cambodia News
កំពង់ស្ពឺ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ទន្ទឹមនេះទូទាំងខេត្ត មានអគារសិក្សាសរុបចំនួន ១.១៥៨ខ្នង ស្មើនឹង ៥.១៣៩បន្ទប់ ក្នុងនោះ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ១៩៤ខ្នង ស្មើនឹង ១.១៣០បន្ទប់ (អាគារកម្ពស់ ៣ជាន់ មាន ៤ខ្នង ស្មើនឹង ៨៤បន្ទប់)។
ជាមួយគ្នានេះ សាលារៀនជាប់ស្តង់ដារសាលាគំរូ មាន ចំនួន ៥សាលា(ក្រុងឧដុង្គម៉ែជ័យ ២សាលា និងក្រុងច្បារមន ៣សាលា)។ ចំពោះសាលា រៀនជាប់ជាអង្គភាព ផ្តល់សេវាធារណៈគំរូ ក្នុងឆ្នាំ២០២៤ ចំនួន ០១សាលា នៅវិទ្យាល័យ កំពង់ស្ពឺ ក្នុងក្រុងច្បារមន។
ចំពោះអគារសិក្សាវិទ្យាល័យឧដុង្គ ដែលនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះ មាន ២ខ្នង ស្មើនឹង ២៤បន្ទប់ កម្ពស់ ២ជាន់ មានបុគ្គលិក ៦៣នាក់ ស្រី ១៨នាក់ និង សិស្សានុសិស្ស ១.៩៨០នាក់ ស្រី ១.១១០នាក់៕

