គណៈរដ្ឋមន្រ្តីនីតិកាលទី ៦ បើកកិច្ចប្រជុំលើកដំបូងនៅព្រឹកនេះ

សារព័ត៌មាន​ Cambodia News/

រាជ​ធា​នី​ភ្នំពេញ (​៧ កញ្ញា ២០១៨) ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីលើកដំបូង នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភាបានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី ៧ ខែ កញ្ញានេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

កិច្ចប្រជុំចាប់ផ្ដើមនៅវេលាម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលមានសមាសភាពនៃគណៈ រដ្ឋមន្រ្តី ដែលស្ទើរ ១០០ ជាសមាសភាពចាស់ ។

​​តាមបញ្ជីឈ្មោះនៃរាជរដ្ឋាភិបាលអាណត្តិទី ៦ មាននាយករដ្ឋមន្រ្តីមួយរូប ឧបនាយករដ្ឋមន្រ្តី ១០ រូប ទេសរដ្ឋមន្រ្តីចំនួន ១៧ រូប រដ្ឋមន្រ្តីប្រតិភូអមចំនួន ១៩ រូប​ និង រដ្ឋមន្រ្តីចំនួន ២៩ រូប បណ្តាក្រសួងនៅដដែលទាំងអស់ ។

សមាសភាពរាជរដ្ឋាភិបាលត្រូវបានអនុម័តបង្កើតក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលកាលពីព្រឹកថ្ងៃទី ៦ ខែកញ្ញាហើយនៅរសៀល ថ្ងៃទី០៦ ខែកញ្ញាបានចូលធ្វើសច្ចាប្រណិធានចូលកាន់តំណែង នៅមុខព្រះភ័ក្រ្តព្រះមហាក្សត្រ ៕

Related Articles

Back to top button
Close
Close