លោក ហ៊ុន ម៉ានី ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​​គណៈ​កម្មការ​​ទី៧​នៃ​រដ្ឋស​ភា​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំ​ពេញ​ (៦ កញ្ញា ២០១៨) ៖ នៅពេលដែលរដ្ឋសភាត្រូវបង្ហាញ​រចនាសម័្ពន្ធ​ថ្នាក់ដឹកនាំ​រដ្ឋសភា នាព្រឹកថ្ងៃទី​៦ខែកញ្ញានេះ​ លោក ហ៊ុន ម៉ានី ដែលជាសមាជិករដ្ឋសភាវ័យក្មេងជាងគេ​កាលពីដើមនីតិកាលទី​៥ នៅពេលនេះត្រូវបានជ្រើសតាំងជាប្រធាន​គណៈកម្មការ​ទី៧នៃរដ្ឋសភាដែលទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌។ ​

លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រជាប់ឆ្នោតជាតំណាងរាស្ត្រនៅមណ្ឌលខេត្តកំពង់ស្ពឺ​ និងជា​ប្រធានចលនាយុវជនដ៏ធំមួយឈ្មោះសហភាពសហព័ន្ធយុវជន​កម្ពុជា លោក ហ៊ុន ម៉ានី បាន​ដឹកនាំ​សកម្មភាព​សង្គម វប្បធម៌ និងទេសចរណ៍ជាច្រើន​ដោយជោគជ័យ ដោយមានការចូលរួម​ពីកម្លាំងយុវជន​យ៉ាង​ច្រើនផងដែរ៕

 

 

Related Articles

Back to top button
Close
Close