ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញរហូតដល់ថ្ងៃទី០៩ ខែកញ្ញា
សារព័ត៌មាន Cambodia News/
ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីការព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា ភ្លៀងនឹងធ្លាក់រាយប៉ាយឡើងវិញ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ឥទ្ធិពលជ្រលងសម្ពាធទាប បាននិងកំបុងបង្កើនឥទ្ធិពលលើប្រទេសកម្ពុជា ដែលលក្ខណៈបែបនេះធ្វើឲ្យ៖
១៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង និងត្បូងឃ្មុំ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។
២៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម និងកំពង់ធំ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។
៣៖ បណ្តាខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ៕