លោក ខេមរៈ សិរីមន្ត បង្ហាញមុខ កូនស្រីជាទីស្រលាញ់ ជាលើកដំបូង

សារព័ត៌មាន​ Cambodia News/

កម្រាន្ត​ (០៣ កញ្ញា ២០១៨) ៖ តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន តារាតារាចម្រៀងលោក ខេមរៈ សេរីមន្ដ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញានេះ បានបង្ហោះរូបភាព​បណ្ដើរកូនស្រី​ទៅ​រៀន ដោយ​បញ្ចេញ​ស្នាមញញឹម​ស្រស់ អម​នឹង​សារ​ដ៏​មានន័យថា​ ៖ “ជូន​សំណព្វចិត្ត​ទៅ​រៀន​ថ្ងៃ​ដំបូង​” បានធ្វើឱ្យអ្នកគាំទ្រជាច្រើន  មានការភ្ញាក់ផ្អើល​។

សារ​និង​រូបភាព នេះបានហាក់បង្ហាញ​យ៉ាងច្បាស់ ពី​ទំហំ​ទឹកចិត្ត​នៃ​ការស្រលាញ់​របស់លោក​ចំពោះ​កូនស្រី ហើយ​បើទោះជា​លោក រវល់​ខ្លាំង​យ៉ាងណា ក៏​ប៉ាៗ​គំរូ​រូបនេះ នៅតែ​សុខចិត្ត​ឆ្លៀតពេល​ជូន កូនស្រី​បណ្ដូលចិត្ត​ទៅ​ចូលរៀន​ថ្ងៃ​ដំបូង​ដែរ​។​

គួររម្លឹកដែលថា លោក ខេមរៈ សិរីមន្ត បានរៀបអាពាហ៍ពិពាហ៍កាលពីឆ្នាំ២០០៩ និងមានកូនៗចំនួនបីនាក់ ហើយបច្ចុប្បន្នលោក និងក្រុមគ្រួសារកំពុងរស់នៅក្នុងជីវភាពដ៏សម្បូរបែបទៀតផង»៕

Related Articles

Back to top button
Close
Close