កម្ពុជា​ហាម​នាំចូល​ និង​ចែកចាយ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក Dumex

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (២៩ សីហា ២០១៨) ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ក​សិ​ម្ហូបអាហារ និង​បសុពេទ្យ​ប្រទេស​សិង្ហ​បុរី បាន​ជូនដំណឹង​អំពី​ការរកឃើញ​បាក់តេរី Cronobacter sakazakii នៅក្នុង​គំរូ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក Dumex Mamil Gold Infant Milk Formula-Step1ដែលមាន​ប្រភពដើម​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន Danone Dumex​។

​សេចក្តីជូនដំណឹង​នោះ​ក៏បាន​សង្កត់ធ្ងន់ថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​ប៉ះពាល់ ដល់​សុខភាព​ជាយថាហេតុ អគ្គនាយកដ្ឋាន​កាំកុងត្រូល សូម​អំពាវនាវ​ដល់​សាធារណជន សូមកុំ​ទិញ​ផលិតផល​ដែលមាន​អត្តសញ្ញាណ ដូច​បាន​ជម្រាបជូន​ខាងលើ និង​សូមជួយ​សហការ​ផ្តល់ព័ត៌មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ ៕

Related Articles

Back to top button
Close
Close