សម្តេច ហ៊ុន សែន ប្រកាសថា គ្មាន​ការដោះលែង​លោក កឹម សុខា នោះទេ​

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (២៩ សីហា ២០១៨) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​ជា​សាធារណ​ថា គ្មាន​ការដោះលែង លោក កឹម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​នោះទេ ព្រោះថា លោក កឹម សុខា នៅ​ជា​ពិរុទ្ធ ជន​នៅឡើយ ហើយ​មិនទាន់​ក្លាយជា​ទណ្ឌិត​ដែល​ត្រូវសុំ​លើកលែងទោស​នោះទេ​។​​ ​​

សម្តេច​ក៏​ព្រមាន​ផងដែរ ចំពោះ​ក្រុម​មួយចំនួន​ដែល​គ្រោង​នាំគ្នា​ទៅ​ជួបជុំ​នៅមុខ​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ក្នុង​គោលដៅ​ចាំ​ទទួល​លោក កឹម សុខា ថា នឹងមាន​ការដោះលែង​នៅ ថ្ងៃទី​៣០ ខែសីហា​ស្អែក​នេះ ។ សម្តេច​ថា ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​ប្រសិនបើ​ពួកគេ​ហ៊ាន​នាំគ្នា​ទៅ កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ពិតមែន​នោះ ៕​

 

Related Articles

Back to top button
Close
Close