សម្តេចតេជោ​ ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​គណៈ​ប្រតិ​ភូសហព័ន្ធ​ពាណិជ្ជករ​ចិន​ទា​ជី​វ​សកល​

សារព័ត៌មាន​ Cambodia News/

រាជធានីភ្នំពេញ (២៨ សីហា ២០១៨) ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបគណៈប្រតិភូពាណិជ្ជករចិនទាជីវសកល ដឹកនាំដោយលោក លី ស៊ុងជាន នៅវិមានសន្តិភាព នាព្រឹក ថ្ងៃអង្គារ៍ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់គណៈប្រតិភូ ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលជាលទ្ធផលប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនទទួលបានអាសនៈ១២៥​ លើ១២៥ នៅក្នុងរដ្ឋសភា។

សម្តេចតេជោ បានបន្ថែមថា ការទទួលបានភាពជោគជ័យនេះ ដោយសារតែមានការកែទម្រង់សព្វបែបយ៉ាង មានជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លី ដែលរាជរដ្ឋាភិបាល បានបញ្ចប់​ ដែលភាគច្រើនជាជម្លោះរវាងបុគ្គលនិងបុគ្គល មិនមែនរាជរដ្ឋាភិបាល ជាមួយប្រជាជនទេ, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការយកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម៕

Related Articles

Back to top button
Close
Close