ពិតទេយំ ជួយឲ្យមនុស្សយើងបានបញ្ចេញជាតិគីមីពីសារពាង្គកាយ?
សារព័ត៌មាន Cambodia News/
សុខភាព (២៨ សីហា ២០១៨) ៖ ដោយសារតែទឹកភ្នែកផ្ទុក ទៅដោយសារជាតិគីមី និងពពួកអ័រម៉ូន ដែលត្រូវបានផលិត ដោយសារពាង្គកាយរបស់យើង នៅពេលមនុស្សយើងមានទុក្ខក្រៀមក្រំ ខួរក្បាល និងសារពាង្គកាយរបស់យើង មានប្រតិកម្ម និងធ្វើការហួសកំណត់ ដើម្បីផលិតសារជាតិគីមី និងពពួកអ័រម៉ូនហេតុដូច្នេះហើយ ពេលដែលយំ អាចជួយកម្ចាត់ នូវសារជាតិគីមី ទាំងឡាយណា ដែលសារពាង្គកាយមិនត្រូវការ។
ជាមួយគ្នានេះ សារជាតិគីមី និងពពួកអ័រម៉ូន ដែលលើសទាំងនោះ ត្រូវបាននាំចេញ ទៅជាមួយនឹងទឹកភ្នែក។ ខណៈដែលទឹកភ្នែករបស់យើង ហូរចេញ វាធ្វើឲ្យភាពទុក្ខសោក និងភាពក្រៀមក្រំរបស់យើង មានភាពស្រាកស្រាន្ត ដោយការបំបាត់ចោលនូវ វត្តមានរបស់សារជាតិគីមី នៅក្នុងសារពាង្គកាយ។ ដោយសារតែមូលហេតុនេះហើយ ទើបមនុស្សភាគច្រើនមានអារម្មណ៍ធូរស្បើយ និងស្រស់ថ្លា ជាងមុន បន្ទាប់ពីយំរួច។