គ្រឿងញៀន​ជាង​១៤​លាន​គ្រាប់​ត្រូវ​បាន​​ប៉ូលិស​ថៃ​ចាប់រឹបអូស​

​សារព័ត៌មាន​ Cambodia News/

ថៃ (២៣ សីហា ២០១៨) ៖ កាលពីថ្ងៃអង្គារទី២១ សីហា ក្រុមអាជ្ញាធរបាននិយាយថា ប៉ូលិសថៃបានចាប់រឹបអូសគ្រឿងញៀនមេតំហ្វេតាមីនចំនួនជាង ១៤លានគ្រាប់ដែលមានតម្លៃសរុប៤៥លានដុល្លារ ដែល​នេះជាកាចាប់បានគ្រឿងញៀនដ៏ច្រើនបំផុតដែលតាមតែធ្លាប់ចាប់បានពីមុនមកនោះ​ ហើយ​គ្រឿង​ទាំង​នោះ​បម្រុងនាំទៅប្រទេសម៉ាឡេស៊ី ដែលជាប្រទេសជិតខាង និងទៅប្រទេសផេ្សងៗទៀត។​

ប៉ូលិសបាននិយាយថា ថ្នាំញៀនyaba ទាំងនេះ ត្រូវបានចាប់បាន នៅខេត្តAyutthaya ភាគខាងជើងនៃទីក្រុងបាងកកកាលពីថ្ងៃទី១៨ខែសីហា។ជនជាតិថៃ៣នាក់ ត្រូវបានចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ គ្រឿងញៀនទាំងនេះ ត្រូវបានលួចនាំចេញពីរដ្ឋShan ប្រទេសមីយ៉ាន់ម៉ា ។

លោក Sommai Kongvisaisuk ឧត្តមសេនីយ៍ប៉ូលិសថៃ បាននិយាយថា គ្រឿងញៀនទាំងនេះ គឺត្រូវបានបម្រុងដឹកចេញទៅប្រទេសម៉ាឡេស៊ី ហើយបន្ទាប់មកទៅកាន់ទីផ្សារ នៅជុំវិញពិភពលោក៕

Related Articles

Back to top button
Close
Close