សម្តេច ស ខេង អញ្ជើញប្រគល់រថយន្តពន្លត់អគ្គិភ័យជូនស្នងការនគរបាលខេត្ត
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (២២ សីហា ២០១៨) ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង ជូនស្នងការនគរបាលខេត្ត។
សូមជម្រាបថា រថយន្តពន្លត់អគ្គិភ័យ៨៧គ្រឿងនេះគឺជាអំណោយលើកទីពីររបស់ក្រុមហ៊ុន ខេ អិន អិន(ខេមបូឌា)ដែលផ្តល់ជូនក្រសួងមហាផ្ទៃ ជាប្រភេទ ISUZU ម៉ាក FTR ថ្មី ផលិតឆ្នាំ២០១៧នៅសាធារណរដ្ឋប្រជាមានិតចិន និងអាចផ្ទុកទឹកបាន៦ពាន់លីត្រ៕