លោក គឹម សុខ ត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១៧ សីហា ២០១៨) ៖ តាមព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៧ ខែសីហានេះ តុលាការបានសម្រេចដោះលែងលោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម បន្ទាប់ពីអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់។
សូមជម្រាបថា លោក គឹម សុខ អ្នកវិភាគសង្គម ត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។
ការសម្រេចនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។ លោក គឹម សុខ ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧៕