សម្តេច ហ៊ុន សែន ប្រតិកម្ម​តប​ចំពោះការចោទប្រកាន់​របស់លោក សម រង្ស៊ី

សារព័ត៌មាន​ Cambodia News/

រាជធានី​ភ្នំពេញ (១៥ សីហា ២០១៨) ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​តប​ទៅ​លោក សម រង្ស៊ី ដែល​បាន​ចោទ​សម្តេច​ថា បាន​ជួល​ឃាតករ​ទៅ​សម្លាប់​លោក សម រង្ស៊ី ដល់​ស្រុក​បារាំង។​ សម្តេចលើកឡើងបែបនេះនៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ ខណៈ​ចុះ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​កម្មករ​កម្មការិនី​រាប់ម៉ឺន​នាក់​នៅ​រោងចក្រ​តំបន់​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខ​ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ​ ​

សម្តេច ហ៊ុន សែន បាន​ថ្លែងថា បើ​សម្តេច​មានបំណង​ចង់​ធ្វើឃាត​លោក សម រង្ស៊ី មែន នោះ គឺ​វា​ងាយ​ណាស់ កាលពី​លោក សម រង្ស៊ី នៅក្នុង​ស្រុក​ខ្មែរ ហើយ​គ្រាន់តែ​គប់​នឹង​ផ្លែ​ត្របែក ក៏វា​​ងាប់​ដែរ តើ​ចាំបាច់​អី​ត្រូវធ្វើ​នៅពេលនេះ។ សម្តេច​ថា អានេះ​វាច​ង់​ងាប់​មែនទែន​ហើយ ប៉ុន្តែ​សម្រាប់​សម្តេច​គឺ​មិន​ចង់​ឲ្យ​ខ្មែរ​ណា​ម្នាក់​ត្រូវ​សម្លាប់​នោះទេ សូម្បីតែ​ខ្មែរក្រហម​ដែលជា​អ្នកសម្លាប់​យើង​នោះ​ក៏​សម្តេច​បាន​ឲ្យ​គេ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដើម្បី​យកទៅ​ធ្វើ​ដើមទុន​កវែក ក​ឆ្នាំង​បន្តទៀត៕

Related Articles

Back to top button
Close
Close